ការចុះឈ្មោះនេះធ្វើនៅតាមអនឡាញ ហើយមិនគិតថ្លៃទេ! មន្ទីរពេទ្យមិនធ្វើកិច្ចការនេះជូនលោកអ្នកទេ។
លោកអ្នកត្រូវចុះឈ្មោះកំណើត ដើម្បីទទួលបានសំបុត្របញ្ជាក់កំណើត។
សំបុត្របញ្ជាក់កំណើត ជួយលោកអ្នក និងកូនរបស់លោកអ្នកដើម្បីទទួលបានសេវាកម្មសំខាន់ៗ៖
- សេវាកម្ម និងប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាល
- សាលារៀន
- គណនីធនាគារ
- លិខិតឆ្លងដែន
- ប័ណ្ណបើកបរ និងលេខសំណុំពន្ធដារ។
លោកអ្នកអាចទទួលបានសំបុត្របញ្ជាក់កំណើត នៅពេលលោកអ្នកចុះឈ្មោះ ឬធ្វើនៅពេលក្រោយក៏បានដែរ។ អនុវត្តការគិតថ្លៃសម្រាប់សំបុត្របញ្ជាក់កំណើត។
ទម្រង់បែបបទចុះឈ្មោះតាមអនឡាញ គឺជាភាសាអង់គ្លេស ហើយមានជំហានមួយចំនួន៖
- ឪពុក ឬម្តាយ អាចចូលមើលវ៉ិបសៃថ៍ www.bdm.vic.gov.au/baby(opens in a new window) ហើយចុះបញ្ជីសម្រាប់គណនីជាមួយ BDM។
គន្លឹះជំនួយ! សូមចងចាំដាក់បញ្ចូលសញ្ញា ‘+’ នៅពេលចាប់ផ្តើមវាញបញ្ចូលលេខទូរស័ព្ទរបស់លោកអ្នក ក៏ដូចជាលេខកូដប្រទេសដែរ (+61 សម្រាប់ប្រទេសអូស្ត្រាលី)។ ឧទាហរណ៍ +61430000000។ - បំពេញផ្នែកទីមួយនៃទម្រង់បែបបទ។ លោកអ្នកនឹងត្រូវបានសួរព័ត៌មានលម្អិតអំពីទារករបស់លោកអ្នក និងឪពុក ឬម្តាយផ្សេងទៀត។
- បន្ទាប់មក យើងខ្ញុំនឹងផ្ញើអ៊ីម៉េល ទៅឪពុក ឬម្តាយទីពីរ ដើម្បីសុំឱ្យពួកគេបំពេញផ្នែកនៃទម្រង់ បែបបទរបស់ពួកគេនៅតាមអនឡាញ។
សំខាន់។ ប្រសិនបើលោកអ្នកមានកង្វល់អំពីសុវត្ថិភាព (ឧទាហរណ៍ ទាក់ទងនឹងអំពើហឹង្សាក្នុងគ្រួសារ) សូមដាក់ស្នើការចុះឈ្មោះកំណើត រួមជាមួយសេចក្តីប្រកាសតាមផ្លូវច្បាប់ ដែលអាចរកបាននៅ តាមអនឡាញ ដោយពន្យល់ពីមូលហេតុដែលឪពុក ឬម្តាយផ្សេងទៀតមិនចូលរួម។
BDM នឹងត្រូវការទាក់ទងជាមួយឪពុក ឬម្តាយផ្សេងទៀត។ ប្រសិនបើលោកអ្នកផ្តល់ភស្តុតាងនៃការគំរាមកំហែង ឬអំពើហឹង្សា យើងខ្ញុំនឹងមិន បញ្ជូនព័ត៌មានទាក់ទងណាមួយទៅឱ្យឪពុក ឬម្តាយផ្សេងទៀតដោយគ្មានការយល់ ព្រមជាលាយលក្ខណ៍អក្សរពីលោកអ្នកឡើយ។
ប្រសិនបើលោកអ្នកត្រូវការដំបូន្មានបន្ថែម ឬការជួយ លោកអ្នកក៏អាចទូរស័ព្ទបានដែរលេខ 132 842។ - ឪពុក ឬម្តាយទីពីរបានចុចលើតំណដែលយើងខ្ញុំអ៊ីម៉េលទៅពួកគេ ហើយបញ្ចប់ ព័ត៌មានលម្អិតរបស់ពួកគេនៅតាមអនឡាញ។ នេះជាការបញ្ចប់ការចុះឈ្មោះ។
- ទាំងឪពុក ឬម្តាយអាចបញ្ជាទិញសំបុត្របញ្ជាក់កំណើត នៅពេលពួកគេបំពេញ ផ្នែកនៃដំណើរការរបស់ពួកគេ។
សេវាកម្ម BDM
យើងខ្ញុំចុះបញ្ជីព័ត៌មានលម្អិតនៃព្រឹត្ដិការណ៍ជីវិតនៅក្នុងរដ្ឋវិចថូរៀ។ យើងខ្ញុំក៏ចេញជូនសំបុត្របញ្ជាក់សម្រាប់ព្រឹត្តិការណ៍ទាំងនេះដែរ។
សូមនិយាយមកកាន់យើងខ្ញុំអំពី
- ការចុះឈ្មោះកំណើតទារក និងសំបុត្របញ្ជាក់កំណើត
- សំបុត្របញ្ជាក់មរណភាព
- សំបុត្របញ្ជាក់អាពាហ៍ពិពាហ៍
- ការចុះបញ្ជីទំនាក់ទំនង និងសំបុត្របញ្ជាក់ទំនាក់ទំនង
- ការរៀបអាពាហ៍ពិពាហ៍នៅ Victorian Marriage Registry
- ការផ្លាស់ប្តូរឈ្មោះ
- ការបញ្ជាក់អំពីភេទ។
ព័ត៌មានបន្ថែម និងការគាំទ្រ
ដំបូន្មានជាភាសារបស់លោកអ្នក
ដើម្បីនិយាយជាមួយ BDM ជាភាសារបស់លោកអ្នក សូមទូរស័ព្ទទៅសេវាកម្មអ្នកបក ប្រែភាសាសរសេរ និងនិយាយ តាមទូរស័ព្ទលេខ 13 14 50។ ស្នើសុំឱ្យគេទាក់ទងទៅ Registry of Births, Deaths and Marriages Victoria លេខ 132 842។
ហៅទូរស័ព្ទមកយើងខ្ញុំ
132 842 ម៉ោង៨ព្រឹក - ម៉ោង៤រសៀល ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ (លើកលែងតែថ្ងៃបុណ្យសាធារណៈ)
វ៉ិបសៃថ៍ BDM
ចូលមើលវ៉ិបសៃថ៍ www.bdm.vic.gov.au ហើយជ្រើសរើស ‘Contact Us’ ដើម្បីធ្វើការសាកសួរ។
មជ្ឈមណ្ឌលសេវាកម្មយុត្តិធម៌
មជ្ឈមណ្ឌលសេវាកម្មយុត្តិធម៌ ផ្តល់ជូនសេវាកម្ម BDM នៅពេញទូទាំងរដ្ឋវិចថូរៀ។ សម្រាប់ព័ត៌មានលម្អិត សូមចូលមើលវ៉ិបសៃថ៍ www.justice.vic.gov.au/service-locations(opens in a new window).
Updated